ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចពិភាក្សាស្វែងយល់ពីការអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (COA) នៃមាតិកា ថវិកាដើម្បីប្រមូលធាតុចូលសម្រាប់កែលម្អការបន្ស៊ី (mapping) រវាងលេខកូដស្ថិតិហិរញ្ញវត្ថុ រដ្ឋាភិបាល(GFS) និងលេខកូដCA។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ ២០២៣

ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ បានសហការ និងសម្របសម្រួលជាមួយតំណាងអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វៀបចំបើកកិច្ចពិភាក្សាស្វែងយល់ពីការអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (COA) នៃមាតិកាថវិកា ដើម្បីប្រមូលធាតុ ចូលសម្រាប់កែលម្អ ការបន្សំ (mapping) រវាងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) និងលេខកូដ COA ដើម្បីស្វែងយល់ឱ្យកាន់តែលម្អិតពីការអនុវត្តជាក់ស្តែងទាំងនៅថ្នាក់កណ្ដាល និង ថ្នាក់មូលដ្ឋានលើការកត់ត្រាប្រតិបត្តិការចំណូល ចំណាយ ការរៀបចំរបាយការណ៍ចំណូល-ចំណាយតាមចំណាត់ថ្នាក់ សេដ្ឋកិច្ចដោយប្រើប្រាស់ទិន្នន័យអនុវត្តថវិកាចំណូល-ចំណាយចរន្តនិងមូលធន, ព្រមទាំងតារាងតុល្យភាពឆ្នាំ២០២១ និងឆ្នាំ២០២២ ជាមូលដ្ឋាន។ គូសបញ្ចាក់ពីសវតាផងដែរយោងតាមផែនការសកម្មភាពឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះដំណាក់កាល ទី៤ អគ្គនាយកដ្ឋានគោលនយោបាយនឹងធ្វើការកែលម្អ បន្ស៊ីលេខកូដរវាង ស្ថិតិ GFS និងលេខកូដ COA។ ដើម្បីពង្រឹង គុណភាពទិន្នន័យ និងប្រសិទ្ធភាពនៃការរៀបចំស្ថិតិ GFS ឱ្យស្របតាមការវិវត្តន៍ថ្មីៗ និងឆ្លើយតបតម្រូវការប្រើប្រាស់ឱ្យកាន់តែ ប្រសើរជាងមុន ក្រុមការងារស្ថិតិ GFS គ្រោងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានដែលជាអង្គ ភាពអនុវត្ត, ជាអង្គភាពផ្តល់ការណែនាំក្នុងការអនុវត្ត និងជាអង្គភាពប្រមូលផ្តុំព័ត៌មានផង។ កិច្ចពិភាក្សានេះដឹកនាំដោយ លោកបណ្ឌិត ឆ្លូវ សុមេធា អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ លោក ឆាយ ឈាងសុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ និងមានការចូលរូមពី ៖

- មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៣រូប (តំណាង ១ រូប អមដោយមន្ត្រីបច្ចេកទេស ២ រូប)

- រតនាគារខេត្ត ៣រូប(តំណាង ១ រូប អមដោយមន្ត្រីបច្ចេកទេស ២ រូប)

- មន្ទីរសាធារណការ និងដឹកជញ្ចូន ៣រូប(តំណាង ១ អមដោយមន្ត្រីបច្ចេកទេស ២ រូប)

- មន្ទីរធនធានទឹក និងឧតុនិយម ៣រូប (តំណាង ១ អមដោយមន្ត្រីបច្ចេកទេស ២ រូប)

- មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៣រូប(តំណាង ១ រូប អមដោយមន្ត្រីបច្ចេកទេស ២ រូប)

ព័ត៌មានទាក់ទង